ខ្ញុំមានសេចក្តីរំភើបរីករាយរកទីបំផុតគ្មាន ចំពោះការស្រឡាញ់រាប់អាន ពីពុកម៉ែមាមីងបងប្អូនជិតឆ្ងាយ ដែលបានផ្ញើសារជូនពរជាច្រើនហូរហែក្នុងថ្ងៃរំលឹកកំណើតនៃខ្ញុំដោយផ្ទាល់ក៏ដូចជាតាមការបង្ហោះផ្សេងៗ។
ពុកម៉ែមាមីងបងប្អូនជាទីគោរពរាប់អាន នេះហើយជាសេចក្តីសុខសុភមង្គលពិតប្រាកដ ដែលពិបាករកណាស់ ខ្ញុំក៏សូមតបស្នងទៅវិញដោយទទួលពាក្យជូនពររបស់បងប្អូនទាំងអស់គ្នានៅក្នុងក្រអៅបេះដូងខ្ញុំគ្មានថ្ងៃភ្លេច។
យ៉ាងណាមិញ ក្នុងឆ្នាំនេះ រូបខ្ញុំនិងមានស្នាដៃថ្មីៗជាច្រើន ដើម្បីបំពេញបំណងពុកម៉ែបងប្អូនអ្នកគាំទ្រ ក៏ដូចជាចូលរួមក្នុងការបំរើប្រយោជន៍សិល្បៈវប្បធម៌នៃជាតិខ្មែរ ក្នុងយុគសម័យសន្តិភាពដ៏រុងរឿង អោយកាន់តែត្រចេះត្រចង់ ដូចបុប្ផាចម្រុះពណ៌ក្នុងឧទ្យានវប្បធម៌ដ៏សំបូរបែបនេះជាតិយើង។
ជាចុងក្រោយជាមួយនិងមនោសញ្ចេតនារំភើបនេះ ខ្ញុំក៏សូមថ្វាយព្រះពរ និងជូនពរ ព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុកម៉ែបងប្អូនទាំងអស់ សូមព្រះប្រកប និងប្រកបដោយ ព្រះពុទ្ធពរ និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា ដូចអ្នកទាំងអស់គ្នាស្រឡាញ់ខ្ញុំដែរ។
អ្នកថតរូបដោយ : Image Hunter Photography
គ្រឿងអលង្ការ: Princess Alanka
ច្នៃសម្លៀកបំពាក់ដោយ: Sophol Tailor and Fashion
ផាត់មុខដោយ: Reach Yako Real
ធ្វើសក់ដោយ: Amom Sunny
[...English Below...]
I am so excited for the endless love of my parents, aunts and uncles who have sent many congratulatory messages on my birthday as well as through various posts.
Dear parents, aunts and uncles, this is a real happiness that is very hard to find.
Anyway, this year I will have many new works to fulfill the wishes of parents, siblings, supporters, as well as to participate in the service of the arts and culture of the Khmer nation in the era of glorious peace to shine like a colorful flower in the cultural park. Such a rich nation.
Finally, with this exciting emotion, I would also like to bless and bless the Prince, Princess, Princess, Prince, Excellencies, Lok Chumteavs, Ladies and Gentlemen, Parents, and all of you, may God bless and bless you with the four blessings of the Buddha. Do not be lazy.
I love you all as you all love me.
Photographer by: Image Hunter Photography
Jewelry: Princess Alanka
Design by: Sophol Tailor and Fashion
Makeup by: Reach Yako Real
Hair by: Amom Sunny
Official Page : Jenna Norodom

Comments
Post a Comment