Skip to main content









ខ្ញុំសូមអបអរសាទរ​ ដោយសេចក្តីរីករាយជាពន់ពេក​ ចំពោះព្រឹត្តិការណ៍ពិពរណ៌សៀវភៅកម្ពុជាលេីកទី៩​ រយះពេលបីថ្ងៃ​ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ  ឆ្នាំ២០២២ កន្លងទៅនាបណ្ណាល័យជាតិ​ រាជធានីភ្នំពេញ​ បានរៀបចំឡេីងដោយលោកស្រី​ ខ្លូត​ វិបុលឡា​ ប្រធានបណ្ណាល័យជាតិ​ និងបងប្អូនយុវជនស្ម័គ្រចិត្តជាង១០០នាក់ទៀត។ 
កាលពីល្ងាចថ្ងៃទី៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ខ្ញុំ​ និងបង​យាង​ វណ្ឌី​ ប្រធាន​ បង​ វីរៈ​ វ៉ារ៉ានី​ អនុប្រធាន​ និងសមាជិក​ សមាជិកានៃក្រុមព្រះសុរិយា​ បានចូលរួមក្នុងកម្មវិធីដ៏ពិសេសមួយនេះ​ ប្រកបដោយសេចក្តីរាប់ទាក់​យ៉ាងកក់ក្តៅពីលោកស្រី​ ប្រធានបណ្ណាល័យ​ និងយុវជនស្ម័គ្រចិត្តទាំងអស់​ និងសូមអរគុណបងប្អូនអ្នកនិពន្ធទាំងអស់ដែលបានជូនសៀវភៅមកកាន់ខ្ញុំ។ 
នេះជាលេីកទី១​ ហេីយសម្រាប់ខ្ញុំដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ​ ដែលអាចអោយខ្ញុំបានឃេីញ​នូវសៀវភៅល្អៗរាប់ពាន់ក្បាលដែលបានដាក់បង្ហាញក្នុងតូបពិពរណ៌ជាង១០០តូប។ 
ខ្ញុំសូមកោតសរសេីរចំពោះការរៀបចំ​ព្រឹត្តិការណ៍នេះឡេីង​ ជាឧត្តមប្រយោជន៍ដ៏ធំធេងសម្រាប់ធនធានមនុស្សនៃជាតិយេីង។ 
បងប្អូនជិតឆ្ងាយទាំងអស់​ មេត្តាអានសៀវភៅអោយបានច្រេីន​ ដេីម្បីជាដេីមទន់ចំណេះដឹង​​ក្នុងពេលនេះ​ និងពេលអនាគត​។ 
សូមចងចាំថា​ សៀវភៅជាមិត្តដ៏ល្អបំផុតសម្រាប់យេីង។  
រូបភាពពី​ ក្រុមព្រះសុរិយា​
ថតដោយ​ ប៉ាវ​ ជីងធាន​ , យាង​ វណ្ឌី​ , ឡុង​ ម៉េងទ្រី
[...English Below...]

I would like to congratulate you very much for the 9th Cambodia League Book Fair Event for 3 days from 9 to 11 December 2022, organized by the National Library of Phnom Penh. Mrs. Khlot Vibolla, President of the National Library and more than 100 young volunteers.
On the evening of November 9, 2022, I and Mr. Yeang Vandy, President, Brother Virak Varani, Vice President and members of Preah Sorya Group participated in this special event. Kind regards from the library director and all the young volunteers and thank you to all the authors for giving me the book.
This is the first league for me to participate in this event, which allows me to buy thousands of good books displayed in more than 100 exhibition booths.
I would like to commend the organization of this event as a great benefit to the human resources of our nation.
All of you near and far, please read more books to soften your knowledge now and in the future.
Remember that books are our best friend.
Photos from Preah Sorya
Filmed by Pao Jingthean, Yeang Vandy, Long Meng Try






Source Images/Articles Source : Jenna Norodom

Comments